ការសម្ពោធរោងចក្រ អង្គរមីល
រោងចក្រផលិតទឹកដោះគោដំបូងបង្អស់របស់ប្រទេសកម្ពុជាដែលមានគោលដៅគ្របដណ្តប់ទីផ្សារទឹកដោះគោក្នុងស្រុកបានចាប់ផ្តើមប្រតិបត្តិការផលិតកម្មជាផ្លូវការកាលពីម្សិលមិញបន្ទាប់ពីពិធីកាត់ខ្សែបូរមួយបានធ្វើឡើងនៅឯរោងចក្រផ្ទាល់តែម្តងគឺតំបន់សេដ្ឋកិច្ចពិសេស។
រោងចក្រទឹកដោះគោអង្គរឌែរីមានទំហំទឹកប្រាក់ចំនួន ២៣ លានដុល្លារ គឺជាដៃគូរួមគ្នារវាងភាគហ៊ុនវៀតណាមឌែរវើរីងខបភើរេសិនដែលមានឈ្មោះថា Vinamilk និងក្រុមហ៊ុនប៊ីភីស៊ីត្រេឌីងខូអិលធីឌី។ ការបណ្តាក់ទន់រួមគ្នានេះ ត្រូវបានចុះជាហត្ថលេខានៅឆ្នាំ ២០១៣ និងបង្កើតផលិតផលក្រោមម៉ាកសញ្ញា អង្គរមីល។
ជាមួយផ្ទៃក្រលាដី ៣ ម៉ឺនម៉ែត្រការ៉េដែលមានសមត្ថភាពផលិតប្រចាំឆ្នាំចំនួន ១៩ លានលីត្រទឹកដោះគោទឹកទឹកដោះគោជូរ ៦៤ លានកែវនិង ទឹកដោះគោខាប់ ៨០ លានកំប៉ុង។
ការចាប់ផ្តើមដំណើរការសង្វាក់ផលិតកម្មក្នុងពេលឆាប់ៗនេះ ទឺកដោះគោទឺកនឹងមាននៅលើធ្នើតាំងផលិតផលទូទាំងប្រទេសកម្ពុជា។ ទឹកដោគោទឹកត្រូវបានដាក់នៅក្នុងសីតុណ្ហភាពខ្ពស់បំផុតផលិតជា សំបកវេចខ្ចប់ចំណុះ ២២០ មីល្លីលីត្រដែលមានរូបសញ្ញារបស់អង្គរមីល។
ផលិតផលយ៉ាអ៊ួរ នឹងមាន ០៤ រសជាតិ ចំណែកឯទឹកដោះគោខាប់នឹងត្រូវធ្វើទីផ្សារក្រោមម៉ាកសញ្ញា ២ គឺ ប៊េសខៅ និង ខាំមេនឌឺរ។ ទឹកដោះគោទឹកសម្រាប់កុមាររបស់ អង្គរមីល នឹងត្រូវដាក់លក់នៅក្នុងកំប៉ុងតូចៗដោយឆ្លងកាត់ការបន្សុត និង ដុតកម្តៅក្នុងសីតុណ្ហភាពមួយដែលសមស្រប ដើម្បីសម្លាប់ភ្នាក់ងារបង្ករោគ។
លោក ប៊ុន ផាត ប្រធានគ្រប់គ្រងនៃ ប៊ីភីស៊ី ត្រេកឌីង ខូអិលធីឌី ដែលមានភាគហ៊ុន ៤៩% បានមានប្រសាសន៍ថា ដោយយោងទៅតាមយុទ្ធសាស្រ្តនៅក្នុងប្រទេសកម្ពុជា “ខាងរោងចក្រ នឹងប្តេជ្ញាថាផ្តល់នូវដំណោះស្រាយអាហារូបត្ថម្ភសម្រាប់អតិថិជនដែលត្រូវនឹងស្តង់ដារអន្តរជាតិ។
“ពួកយើងនឹងចាប់ផ្តើមដាក់ផលិតផលនៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែពួកយើងមានតំណាងចែកចាយចំនួន១៨ដែលអាចចែកចាយទៅកាន់ ១៦ខេត្តផ្សេងគ្នា”
ខណៈពេលដែលឧបករណ៍បិទជិតនិងឧបករណ៍សម្លាប់មេរោគភាគច្រើនសម្រាប់ទឹកដោះគោទឹកត្រូវបាននាំមកពីក្រុមហ៊ុននានានៅប្រទេសដាណឺម៉ាកនិងអាឡឺម៉ង់ម៉ាស៊ីន ឧបករណ៍វេចខ្ចប់ដោយស្វ័យប្រវត្តិ និងការតំឡើងបណ្តាញដំឡើងគឺមកពី Tetra Pak ដែលជាក្រុមហ៊ុនវេចខ្ចប់និងកែច្នៃចំណីអាហារចម្រុះជាតិសាសន៍មកពីប្រទេសស៊ុយអែត។
លោក “ហ៊ុយ អាន” ប្រធានទីសាភិបាលនៃ អង្គរមីល និង អគ្គនាយកប្រតិបត្តិការនៃ វីណាមីល បានមានប្រសាសន៍ថា រោងចក្ររបស់កម្ពុជាគឺជាផ្នែកមួយការពង្រីកទូទាំងសាកលរបស់ក្រុមហ៊ុនវៀតណាម កាលពីថ្ងៃអង្គារសប្តាហ៍មុន ដែលបានកាន់កាប់កម្មសិទ្ធិពេញលេញនៃសាជីវកម្ម Driftwood Dairy Holding Corporation មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាក្នុងតម្លៃ ១០ លានដុល្លារ។
ពួកយើងបានដាក់ប្រតិបត្តិការនៅឯសហរដ្ឋអាមរិក និង ញ៉ូហ្សេលេន។ ការបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជារបស់យើង នឹងនាំមកនូវម៉ាកក្នុងស្រុកជាមួយការអភិវឌ្ឍន៍សមត្ថភាព សហកម្មសិទ្ធិ និង បណ្តាញចែកចាយ។
ជាមួយនឹង ប្រាក់ចំណូល ២៥លានដុល្លារក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុន លោកបានរំពឹងតួលេខនេះនឹងកើនទ្វេដងនាចុងឆ្នាំ ២០១៦។
“ខណះពេលនេះ ការប្រើប្រាស់ទឹកដោះគោនៅក្នុងប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសវៀតណាមដែលការប្រើប្រាស់ស្តួចស្តើងដូចគ្នា។ ក៏ប៉ុន្តែសម្រាប់កុមារជំនាន់ក្រោយដែលត្រូវការរសជាតិថ្មី យើងបានព្យាករណ៍ឃើញអំពីទីផ្សារសក្តានុពុលដ៏ធំធេង។
Michael Zacka ប្រធានាធិបតីរបស់ Tetra Pak តំបន់អាស៊ីខាងត្បូងអាស៊ីបូព៌ានិងអូសេអានី បាននិយាយថា គ្រឿងបរិក្ខារទាំងនេះអាចដាក់និយោជិតចំនួន ៣០០នាក់ជាមួយនាវិកគ្រោងនៃបុគ្គលិកវៀតណាម។
លោកបានមានប្រសាសន៍ថែមទៀតថា វត្ថុធាតុដើមដែលក្រុមហ៊ុននាំចូលមានដូចជាំម្សៅទឹកដោះគោពីវៀតណាម និងទឹកដោះគោពីសហរដ្ឋអាមេរិក និង ញ៉ូវហ្សេលេន។
“វាអាចនឹងទៅរួចនាពេលអនាគតដែលរោងចក្រអាចប្រើប្រាស់ទឹកដោះសុទ្ធពីក្នុងស្រុក ដោយយោងទៅលើហេដ្ឋារចនាសម្ព័ន្ធ និង សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការរីកចម្រើន”
យោងទៅតាមរបាយការណ៍ហរិញ្ញវត្ថុរបស់ ក្រុមហ៊ុន វៀតណាម ឌែរី កាលពីឆ្នាំ ២០១៥ ក្រុមហ៊ុនចុះបញ្ជីនៅហាណូយបានប្រកាសចំណូលបន្ទាប់ពីកាត់ពន្ធគឺក្បែរ នឹង ៣៥០លានដុល្លារកាលពីឆ្នាំមុន ដែលចំនួននេះមានការកើនឡើង ២៨%ប្រៀបធៀបទៅនឹងឆ្នាំមុន។
ចំណូលសរុបរបស់ក្រុមហ៊ុនក្នុងឆ្នាំ ២០១៥កើនឡើងដល់ ១.៨ពាន់លានដុល្លារអាមេរិក កើនឡើង ១៤%បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៤។