អង្គរមីលគឺជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលមានរោងចក្រផលិតដោយផ្ទាល់ក្នុងគោលបំណងគ្របដណ្តប់ទីផ្សារទឹកដោះគោ យ៉ាអួរ និង ទឹកដោះគោខាប់។ ពួកយើងប្តេជ្ញានាំមកនូវផលិតផលដែលមានសុខភាពល្អ និង តម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។ អំឡុងពេល ៥ឆ្នាំនៃការបង្កើត និង ការអភិវឌ្ឍន៍ អង្គរមីលបានចាត់ទុកធនធានមនុស្សគឺជាកត្តាដ៏សំខាន់សម្រាប់ភាពជោគជ័យ និង រីកចម្រើន ហើយបច្ចុប្បន្ននេះពួកយើងកំពុងស្វែងរកបេក្ខភាពដែលមានសក្តានុពុលដើម្បីចូលរួមដំណើរការវិវត្តន៍ទៅមុខឥតឈប់ឈររបស់យើង។

ការផ្តល់ជូន និង អត្ថប្រយោជន៍ដ៏ទាក់ទាញជាច្រើន

ក្រុមហ៊ុនអង្គរមីលតែងតែគិតគូរទៅដល់ផលតបស្នងសម្រាប់បុគ្គលិកគឺជាការវិនិយោគដ៏មានប្រសិទ្ធិភាព។ ដូច្នោះ បេក្ខភាពទាំងអស់នឹងទទួលបានកញ្ចប់តបស្នងជាច្រើនទៅតាមសមត្ថភាពរបស់អ្នក។

ដំណឹង​ជ្រើសរើស​បុគ្គលិក​