សូមស្វាគមន៍មកកាន់គេហទំព័ររបស់អង្គរមីល

អង្គរមីលមានមោទនភាពដែលក្លាយខ្លួនជារោងចក្រទឹកដោះគោដំបូងគេក្នុងប្រទេសកម្ពុជា ព្រមទាំងប្តេជ្ញាផលិតនូវផលិតផលដែលមានគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា។

នៅខែតុលាឆ្នាំ ២០១៣ អង្គរមីល បានចុះបញ្ជីអាជ្ញាប័ណ្ណអាជីវកម្មនៅក្នុងក្រសួងពាណិជ្ជកម្ម នឹងបានចាប់ផ្តើមសាងសង់ក្រុមហ៊ុន នៅខែឧសភាឆ្នាំ ២០១៤ អង្គរមីល។ អស់រយះពេលជាងមួយឆ្នាំ ទើបការសាងសងត្រូវបានបញ្ចប់នៅក្នុងឆ្នាំ ២០១៥ ហើយក្រុមហ៊ុនអង្គរមីលបានចាប់ដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួននៅខែកញ្ញា ក្នុងឆ្នាំ ២០១៥ ដដែល។

អង្គរមីលមានមោទនភាពដែលក្លាយខ្លួនជារោងចក្រដំបូងគេនៅក្នុងវិស័យទឹកដោះគោ ដែលអាចផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ តម្លៃសមរម្យសម្រាប់បម្រើជូនតម្រូវការជាច្រើនរបស់ប្រជាជនកម្ពុជា។

ពួកយើងប្តេជ្ញាក្នុងការបង្កើតពិភពលោកមួយដែលពោរពេញទៅដោយប្រជាជនមានសុខភាពល្អ មិនមែនត្រឹមតែអ្នកប្រើប្រាស់អង្គរមីលប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សគ្រប់គ្នា។

បេសកកម្មរបស់យើង

ដើម្បីផ្តល់នូវអាហាររូបត្ថម្ភដ៏មានតម្លៃដល់សហគមន៍ជាមួយនឹងការគោរពស្រឡាញ់ និងការទទួលខុសត្រូវរបស់យើង។

ចក្ខុវិស័យរបស់យើង

ក្លាយជាម៉ាកផលិតផលទឹកដោះគោដ៏ល្បីបំផុត ក្នុងវិស័យឧស្សាហកម្មទឹកដោះគោ នៅក្នុងប្រទេសកម្ពុជា ដែលប្រជាជនកម្ពុជាការជឿជាក់​ និងមានទំនុកចិត្តទៅលើសារធាតុចិញ្ចឹមនៃផលិតផល ប្រកបដោយសុខុមាលភាព ។