យ៉ាអួររសជាតិថ្មី

Jun 1, 2020 | ព័ត៌មាននិងព្រឹត្តិការណ៍

អង្គរមីលគឺជាក្រុមហ៊ុនទឹកដោះគោដំបូងគេដែលមានរោងចក្រផលិតនៅក្នុងប្រទេសកម្ពុជា។ អង្គរមីលបានបែងចែកផលិតផលជា៤ផ្នែកគឺ ទឹកដោះគោខាប់ ទឹកដោះគោស្រស់ ទឹកដោះគោជូរ និង យ៉ាអួរ។ នៅក្នុងនោះផងដែរ យ៉ាអួរចំនួន ៤រសជាតិដែលជាផលិតផលលក់ដាច់បំផុតមានដូចជាៈ ស្រ្តប៊ីរី ប្រទាលកន្ទុយក្រពើ ផ្លែឈើចម្រុះ និង ផ្អែម។

​​                               

ទីផ្សារយ៉ាអួរមានការប្រកួតប្រជែងយ៉ាងខ្លាំងពីផលិតផលនាំចូលពីប្រទេសជិតខាង។ ដូច្នោះហើយ អង្គរមីល មានមោទនភាពជាផលិតផល និងម៉ាកសញ្ញាក្នុងប្រទេសកម្ពុជា សូមណែនាំនូវយ៉ាអួររសជាតិថ្មីចំនួន ៣ គឺរសជាតិផាសិន រសជាតិទុរេន និងរសជាតិសាប។

អតិថិជនជាច្រើនតែងតែជ្រើសរើសយកយ៉ាអួរបន្ទាប់ពីអាហារពេលព្រឹក អាហារថ្ងៃត្រង់ ឬមុនពេលទទួលទានដំណេក ព្រោះថាការទទួលទានយ៉ាអួរអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពជាពិសេស ការធ្វើមេតាបូលីស ការជួយទៅដល់ប្រព័ន្ធរំលាយអាហារ និង ធ្វើអោយប្រព័ន្ធការពាររាង្គកាយកាន់តែរឹងមាំ។